កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានរៃអង្គាសថវិកាចំនួន ១,២០០,០០០រៀល ជូនគ្រួសារសមាជិកម្នាក់ឈ្មោះ ឈួន ចាប នៅក្រុមD3 អត្តលេខ38773 មូលហេតុគាត់បានទទួលមរណភាព។ថវិកាដែលឧបត្ថម្ភជូនគាត់ក្នុងនោះរួមមាន៖
១.ថវិការៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.កចំនួន១,០០០,០០០រៀល។
២.ការឧបត្ថម្ភពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាចំនួន២០០,០០០រៀល។
ឆ្លៀតឱកាសនោះ លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារប្អូនស្រី និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕