• English
  • ភាសាខ្មែរ
  • Chinese

តំណាងក្រុមហ៊ុន សុគី ប៊ែក & អេកសេសឺរី (ខេមបូឌា) ឯ.ក និង បងប្អូនកម្មករ-និយោជិត ចូលរួមថវិកាឧបត្ថម្ភចំនួន ៨១៨,៥០០រៀល និង ២០០ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ តំណាងក្រុមហ៊ុន សុគី ប៊ែក & អេកសេសឺរី (ខេមបូឌា) ឯ.ក និង បងប្អូនកម្មករ-និយោជិត ដែលមានទីតាំងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចូលរួមថវិកាឧបត្ថម្ភចំនួន ៨១៨,៥០០រៀល និង ២០០ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទងដទៃទៀត