• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា រៃអង្គាសថវិកាជួយរំលែកទុក្ខលំបាកកម្មការិនីដែលមានកូនមានជំងឺបេះដូង

ខេត្តតាកែវ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បាននាំយកថវិកាចំនួន ២៥២,០០0 រៀល ទៅប្រគល់ជូនកម្មការិនី ឡយ យ៉ា (អត្តលេខ ៧۰۰៥០ ផ្នែកបិទកាវ)។

ថវិកាមនុស្សធម៌នេះ ត្រូវបានរៃអង្គាសឡើងដើម្បីចូលរួមសម្រាលបន្ទុកគ្រួសារលោកស្រី ឡយ យ៉ា ដែលបច្ចុប្បន្នកូនស្រីរបស់គាត់កំពុងមានជំងឺគាំងបេះដូង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តំណាងសហជីព ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានរួមគ្នាយកអាសា និងជួយសហការគ្នានៅពេលជួបទុក្ខលំបាកបែបនេះ។ ព្រមទាំងបានជូនពរដល់បងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងទទួលបានបុណ្យកុសលស្មើៗគ្នា។

អត្ថបទទាក់ទងដទៃទៀត