• English
  • ភាសាខ្មែរ
  • Chinese

តំណាងរោងចក្រ ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ចូលរួមថវិកាឧបត្ថម្ភចំនួន ១០០ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ តំណាងរោងចក្រ ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិឃ្លាំងសម្បត្ដិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ចូលរួមថវិកាឧបត្ថម្ភចំនួន ១០០ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។