កំពង់ស្ពឺ៖ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា គណៈកម្មការសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ដែលមានទីតាំងស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ) បានរៀបចំកម្មវិធីប្រគល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិក។
នៅក្នុងឱកាសនោះ សហជីពបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួន ៤៥០,០០០ រៀល ជូនដល់បងប្អូនសមាជិកសហជីពចំនួន ៥ នាក់ ដែលបានដាក់ច្បាប់រៀបអាពាហ៍ពិពាហ៍ និងលំហែមាតុភាព ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៩០,០០០ រៀល ស្មើៗគ្នា។
តំណាងសហជីពប្រចាំក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីប្រធាន ហ៊ុន រស្មី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករកម្មការិនីជាសមាជិកទាំងអស់។ ព្រមជាមួយគ្នានេះដែរ សហជីពក៏សូមជូនពរដល់បងប្អូនសមាជិកទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសំណាងល្អគ្រប់ៗគ្នា។







