ខេត្តតាកែវ៖ ការយកចិត្តទុកដាក់លើសុខទុក្ខ និងអត្ថប្រយោជន៍សមាជិក! កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវុី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យលោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ៦០,០០០ រៀល ជូនដល់សមាជិកសហជីពម្នាក់ដែលបានស្នើសុំច្បាប់សម្រាលកូន។
តំណាងសហជីព ក៏បានសម្តែងនូវការអបអរសាទរ និងបានជូនពរឱ្យមាតា និងទារកទើបនឹងកើតមានសុខភាពល្អបរិបូរណ៍ ព្រមទាំងជួបតែសេចក្តីសុខ និងសំណាងល្អក្នុងគ្រួសារ។



