កំពង់ស្ពឺ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៣២៩,៥០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ឯក ភណ្ឌ អត្តលេខCT.469 បម្រើការងារនៅផ្នែកតុកាត់ មូលហេតុដោយសារគាត់មានបញ្ហាដំបៅជើងធ្ងន់ធ្ងរ។ ថវិកាឧបត្ថម្ភទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕