• English
  • ភាសាខ្មែរ
  • Chinese

លោក ឈៀង រ៉ូដែន តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៥៦,០០០រៀល ជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លី លោក ឈៀង រ៉ូដែន និងក្រុមការងារតំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥៥៦,០០០រៀល ជូនសមាជិកសហជីពចំនួន ៣នាក់ ដូចខាងក្រោម៖

១ ឈ្មោះ ព្រីម រចនា ផ្នែកQC មូលហេតុម្ដាយទទួលមរណៈភាព បានទទួលប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦៧,៨០០រៀល

២ ឈ្មោះ ព្រំ ផល្លា ផ្នែកដេរ ក្រុម11 មូលហេតុវះកាត់ ទទួលបានប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២២៤,២០០រៀល

៣ ឈ្មោះ ព្រំ សឹង្ហ ផ្នែកដេរ ក្រុម1 មូលហេតុលោកយាយទទួលមរណៈភាពបានទទួលប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ១៦៤,០០០រៀល។

លោក ឈៀង រ៉ូដែន តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ទាំងអស់ដែលបានជួយរំលែកថវិការផ្ទាល់ខ្លួន សម្រាប់ជួយដល់សមាជិកសហជីពយើង និងសូមជូនពរបងប្អូនជួបតែសំណាងល្អ សុខភាពល្អ គ្រប់ពេលវេលា៕