កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀលជូនកម្មការិនីម្នាក់ឈ្មោះ ប៉ុច ទេវី អត្តលេខLB3.124 បម្រើការងារនៅផ្នែកខ្សែទឹកហូរ មូលហេតុដោយសារគាត់ទើបនឹងសម្រាលកូនរួចទើបតែត្រឡប់ចូលធ្វើការវិញ។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕




 
				 
													 
													 
													