កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ២,៧០២,១០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ អុល សុជាតិ ភេទប្រុស អត្តលេខ៤០៧១ ផ្នែកតកាវD៩ មូលហេតុដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតកាលពីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ ដែលមានអាសយដ្ឋាននៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ថវិកាដែលឧបត្ថម្ភជូនគាត់ក្នុងនោះរួមមាន៖
១.ការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កចំនួន៧៣០,៤០០រៀល។
២.លោកនាយកក្រុមហ៊ុនបានឧបត្ថម្ភទឹកប្រាក់ចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏កៀមកំ្រដល់គ្រួសារនៃសព។
៣.លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាបានឧបត្ថម្ភទឹកប្រាក់ចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។
៤.និងប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លាសរុបចំនួន២៥០ដុល្លា និងលុយខ្មែរ១៧១,៧០០រៀល។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និង និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕