• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានរៃអង្គាសថវិកាចំនួន ១,២០៨,០០០រៀល ជូនសមាជិកសហជីពម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ១,២០៨,០០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះ ផល សួន អត្តលេខ242545 បម្រើការងារផ្នែកកាតុង មូលហេតុគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិត។ ថវិកាដែលចូលបច្ច័យក្នុងនោះរួមមាន៖

១.ថវិកាដែលរៃអង្គាសពីបងប្អូនកម្មករកម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានទឹកប្រាក់ចំនួន ៣០០,០០០រៀល។

២.ថវិកាឧបត្ថម្ភពីសហជីព ចំនួន២០០,០០០រៀល។

៣.ថវិកាដែលក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ជួយគ្រួសារសពមានទឹកប្រាក់ចំនួន២០០,០០០រៀល។

៤.ប្រាក់ខែចុងក្រោយរបស់គាត់ទាំងអស់មានចំនួន ៥០៨,០០០រៀល។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃសព និងសូមថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕


អត្ថបទទាក់ទងដទៃទៀត