• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក បាននាំយកថវិកាចំនួន ៣៦០,០០០រៀលជូនទៅដល់សមាជិកសហជីពចំនួន៦នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បាននាំយកថវិកាចំនួន ៣៦០,០០០រៀលជូនទៅកម្មករ-កម្មការិនីចំនួន៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៦០,០០០រៀល។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ដាប់ប៊ែលយូ&ជេ (ខេមបូឌា) ឯ.កក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត