• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានផ្ដល់ទឹកប្រាក់ឧបត្ថម្ភចំនួន៥២៤,៦០០រៀលជូនសមាជិកសហជីពចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ទឹកប្រាក់ឧបត្ថម្ភចំនួន៥២៤,៦០០រៀល ជូនសមាជិកសហជីព៣នាក់ ដែលដាក់ច្បាប់លំហែមាតុភាពនិងគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះរួមមាន៖

.ឈ្មោះ ស៊ីម ស្រីមាស ភេទស្រី អត្តលេខZB0340 ផ្នែកដេរ4 ទទួលប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល

.ឈ្មោះ ទឹក សុខគង់ ភេទស្រី អត្តលេខZD0683 ផ្នែកចុងទី ទទួលប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល

.ឈ្មោះ ទ្រូក ស្រីរ័ត្ន ភេទស្រី អត្តលេខ ZQ 0694 ផ្នែកQC ទទួលប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល

៤.និងឈ្មោះ រី ស្រីកា ភេទស្រី អត្តលេខ ZS1623 ផ្នែកជំនួយការគណនេយ្យ បានឧបត្ថម្ភប្រាក់ចំនួន ២៥៤,៦០០រៀលដែលបានមកពីការៃអង្គាសពីបងប្អូនកម្មករកម្មការិនីនៅក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត