• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត សុភា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក បានយកប្រាក់ឧបត្ថម្ភចំនួន៦៣០,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់ដែលសម្រាលកូន

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានយកប្រាក់ឧបត្ថម្ភចំនួន៦៣០,០០០រៀលជូនសមាជិកសហជីពចំនួន៧នាក់ ដែលបានសម្រាលកូននៅឯមន្ទីរពេទ្យដែលនៅក្នុង១នាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល។

នាឱកាសនោះ លោក ទិត សុភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក សូមថ្លែងអំណរគុណដល់លោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មរ កម្មការិនីទាំងអស់ដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត