• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី សុខ ឡាំងអេង តំណាងសហជីពទឹកចិត្ដយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច ស្ព្រីង រីវើរ នីតធីង (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួនរៀល ៩០,០០០ជូនសមាជិកសហជីព១នាក់

កណ្ដាល៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក ឡាយ ផល្លីប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា លោកស្រី សុខ ឡាំងអេង តំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច​ ស្ព្រីង រីវើរ​ នីតធីង (ខេមបូឌា) ឯ.កហ៊ុន  ដែលមានអាសយដ្ឋាននៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាងភ្នំ ខេត្តកណ្ដាល ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល ជូនសមាជិកសហជីពដែលទើបសម្រាលកូនរួចចំនួន១ ឈ្មោះ ផាត សុខលន អត្តលេខ​B-24=015

នាឱកាសនោះ លោកស្រី សុខ ឡាំងអេងតំណាងសហជីពទឹកចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន រិច​ ស្ព្រីង រីវើរ​ នីតធីង (ខេមបូឌា) ឯ.ក សូមថ្លែងអំណរគុណដល់លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត