ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អុឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូតវែរ ឯ.ក (ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង) ព្រមទាំងក្រុមការងារ បាននាំយកថវិកាដែលបានមកពីការរៃអង្គាស ទៅប្រគល់ជូនគ្រួសារសពក្មួយប្រុស/ស្រី របស់ប្អូនស្រី ហួត សុខលី ដែលជាសមាជិកសហជីព (អត្តលេខ LR41.18C)។
ថវិកាដែលក្រុមការងារបានរៃអង្គាសចូលរួមរំលែកទុក្ខក្នុងកម្មវិធីបុណ្យសពនេះ មានចំនួនសរុប 170,000 រៀល។ សកម្មភាពនេះបានស្តែងឱ្យឃើញពីទឹកចិត្តសាមគ្គីភាព ការគិតគូរ និងការរួមសុខរួមទុក្ខគ្នាយ៉ាងកក់ក្តៅនៅក្នុងមហាគ្រួសារ CCWF។




