• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៧០,០០០រៀលជូនកម្មករដែលរៀបអាពាហ៍ពិពាហ៍និងសម្រាលកូនចំនួន៣នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន២៧០,០០០រៀល ជូនកម្មករដែលរៀបអពាហ៍ពិពាហ៍និងសម្រាលកូនចំនួន៣នាក់ដែលនៅក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល។

នាឱកាសនោះសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត