តាកែវ៖ ភូមិព្រៃតាឡយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ នៅក្បាលព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សែ ចិត ប្រធានសហជីព នៃក្រុមហ៊ុន វេនធូរ៉ា និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃរោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានពាំនាំយកថវិកាទៅចូលរួមបុណ្យសពកម្មការិនីឈ្មោះ ជួប កូឡាប អត្ថលេខ266335 ផ្នែកដេរ ក្រុមC3ដោយបានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលចេញពីធ្វើការជិះម៉ូតូត្រលប់ទៅផ្ទះវិញ។
ក្នុងនោះកម្មករ កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា ក៏បានចូលរួមរំលែកទុក្ខជាថវិកាចំនួន ១,០២២,១០០រៀល, ក្រុមហ៊ុន វេនធូរ៉ា ចូលរួមរំលែកទុក្ខជាថវិកាចំនួន ៤០០,០០០រៀល, ប្រាក់ខែចុងក្រោយ និងអត្ថប្រយោជន៍ផ្សេងៗ ចំនួន ១០០ដុល្លា និង១៧៥,៨០០រៀល, សហជីពទឹកចិត្ដកម្មករកម្ពុជា ចូលរួមរំលែកទុក្ខជាថវិកាចំនួន ៤០០,០០០រៀល។
សរុបថវិកាមានចំនួន ១០០ដុល្លា និង ១,៩៩៧,០០០រៀល។
ជាចុងក្រោយ ក្រុមការងារតំណាងកម្មករ កម្មការិនី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមដួងវិញ្ញាណក្ខ័ន្ធកម្មការិនីឈ្មោះ ជួប កូឡាប ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយ ក្រុមការងារសូមជូនបុណ្យកុសលដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេធូរ៉ាបានបុណ្យស្មើៗគ្នា៕