កំពុងស្ពឺ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី រឹត ធា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឈីអានយីងតុងឡៃថ៍ អ៊ិនដាសស្រៀលប្រដាក់ ឯ.ក ដែលមានអាសយដ្ឋាននៅ ផ្លូវ ៥១ភូមិអង្គតាឡឹក ឃុំសមបូរ ស្រុកសំរោងទង ខេត្តកំពុងស្ពឹ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៥៤០,០០០រៀល ជូនសមាជិកសហជីពដែលសម្រាលកូនចំនួន៣នាក់ និង សមាជិកដែលរៀបអពាពិហ៍ពិពាហ៍ចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល។
នាឱកាសនោះ លោកស្រី រឹត ធា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឈីអានយីងតុងឡៃថ៍ អ៊ិនដាសស្រៀលប្រដាក់ ឯ.ក សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកទាំងអស់ និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕




