កណ្ដាល៖នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពនៃក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.កស្ថិតនៅភូមិភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ជូនសមាជិកសហជីពមួយរូប ដោយគ្រួសាររបស់គាត់កំពុងវះកាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ថវិការដែលបានផ្ដល់ជូនគាត់សរុបមានចំនួន ២៤២,០០០រៀល៕
សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន រ៉ុង ប៉ី ស៊ីង ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ទាំងអស់ដែលតែងតែចូលរួមសហការ និងសូមជូនបុណ្យកុសល្យទាំងនេះឱ្យបានស្មើៗគ្នា៕