• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានរៃអង្គាសទឹកប្រាក់និងឧបត្ថម្ភទឹកប្រាក់សរុបចំនួន៨,០៦៧,០០០រៀលជូនសមាជិកសហជីពម្នាក់ដែលគាត់បានទទួលមរណភាពដោយជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានធ្វើការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពជូនដល់គ្រួសារនៃសពម្នាក់ឈ្មោះ ជុន សិដ្ឋ ភេទ ប្រុស អត្តលេខ១២៥៤ បម្រើការងារផ្នែកឡើងស្តាយ មូលហេតុគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ (ទទួលមរណភាព)ក្នុងនោះថវិការរៃអង្គាសបានជូនគាត់មានទឹកប្រាក់ចំនួន៦,០៦៧,០០០រៀលអមនិងទឹកប្រាក់ឧបត្ថម្ភពីសហជីពមានចំនួន២០០,០០០រៀល។

នាឱកាសនោះសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជានិងសូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អសុខភាពល្អនិងសូមជូនបុណ្យកុសលគ្រប់ៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត