• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកសម្រាលកូនចំនួន ៩រូប នៃរោងចក្រ អេហ្វ អិម អេហ្វ មេនូហ្វេកធឺរីង ឯ.ក

ខេត្តកណ្ដាល៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជាប្រចាំរោងចក្រ អេហ្វ អិម អេហ្វ មេនូហ្វេកធឺរីង ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានអញ្ជើញចុះសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភតំណាងឱ្យ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ជូនដល់សមាជិកសហជីពសម្រាលកូនចំនួន ៩រូប ដោយគិតជាទឹកប្រាក់សរុបចំនួន ៧២០,០០០ រៀល (ចិតសិបពីរម៉ឺនរៀល)។

បញ្ជីឈ្មោះសមាជិកដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖

  • ១. ឈ្មោះ ភ័ក្រ សៀវយ៉ុង អត្តលេខ 05983 ផ្នែកវេចខ្ចប់
  • ២. ឈ្មោះ ភី ស្រីណា អត្តលេខ 06353 ផ្នែកដេរ B9
  • ៣. ឈ្មោះ លាំ តើយ អត្តលេខ 07374 ផ្នែកដេរ B9
  • ៤. ឈ្មោះ ទុយ រស្មី អត្តលេខ 06002 ផ្នែកអូសកាវ A2
  • ៥. ឈ្មោះ អ៊ុច ចាន់ណា អត្តលេខ 06104 ផ្នែកដេរ A4
  • ៦. ឈ្មោះ ឡេង ចាន់ធី អត្តលេខ 05890 ផ្នែកតុកាត់ B
  • ៧. ឈ្មោះ ខុន ចន្ធី អត្តលេខ 05595 ផ្នែកតុកាត់ A2
  • ៨. ឈ្មោះ ភាក់ រ៉ូសា អត្តលេខ 06888 ផ្នែកអូសកាវ B13
  • ៩. ឈ្មោះ គឿន សុផា អត្តលេខ 05531 ផ្នែកតុកាត់ A2

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានគោរពជូនពរដល់ឯកឧត្តមប្រធាន និងក្រុមការងារ រួមទាំងបងប្អូនកម្មករនិយោជិតទាំងអស់ សូមជួបប្រទះតែនឹងសំណាងល្អ និងមានសុខភាពល្អបរិបូរណ៍គ្រប់ពេលវេលា៕

អត្ថបទទាក់ទងដទៃទៀត