• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាចូលរួមរំលែកទុក្ខគ្រួសារកម្មករម្នាក់ នៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះទៅសួរសុខទុក្ខ និងនាំយកថវិកាចូលរួមរំលែកទុក្ខជូនដល់គ្រួសារកម្មករម្នាក់ ដែលមានអាសយដ្ឋានស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តំណាងសហជីពបានឱ្យដឹងថា ថវិកាដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោក ហែម ភារ៉ុន (អត្តលេខ ៣០៩៦៥) ជំនាញផ្នែកដេរ E5 ដែលត្រូវជាកូនបង្កើត ក្នុងឱកាសដែលមាតារបស់លោកបានទទួលមរណភាព។ ថវិកាចូលបុណ្យសរុបមានចំនួន ៣៣៣,៤០០ រៀល ដែលជាការចូលរួមរៃអង្គាសដោយសប្បុរសធម៌ និងសទ្ធាជ្រះថ្លាពីសំណាក់បងប្អូនកម្មករ-កម្មការិនីរួមការងារនៅក្នុងរោងចក្រ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ក្រុមការងារសហជីព ព្រមទាំងកម្មករទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ បានសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពមាតារបស់លោក ហែម ភារ៉ុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករបស់បងប្អូនកម្មករទាំងអស់ផងដែរ។

អត្ថបទទាក់ទងដទៃទៀត