• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពពីរ នៅក្រុមហ៊ុន អ៉ីស្ដក្រោន ផ្ដល់ប្រាក់ឧប្ថម្ភជូនសមាជិក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា​ និងតំណាងសហជីពកម្លាំងចិត្ដយុវជនកម្ពុជា នៅក្រុមហ៊ុន អ៉ីស្ដក្រោន ហ៊្វូតវែរ អ៉ិនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំយកថវិការៃអង្គាសចំនួន ១៧១,១០០រៀល ជួយដល់កម្មករឈ្មោះ សន ធារ៉ា អត្ដលេខ ៤២៤៧ ផ្នែកលាងបាត១ ដោយម្ដាយរបស់គាត់មានជំងឺបេះដូងធ្ងន់ធ្ងរត្រូវការវះកាត់។

តំណាងសហជីពទាំងពីរ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនបុគ្គលិក កម្មករក្រុមហ៊ុនអ៉ីស្ដក្រោនទាំងអស់គ្នា ដែលបានសហការមិនថាបងប្អូនយើងជួបទុក្ខលំបាកឬក៏មានបញ្ហាអ្វីៗក៏ដោយ ក៏បងប្អូនយើង

តែងតែចែករំលែកនូវថវិកាផ្ទាល់ខ្លួន តិចក្តីច្រើនក្តី ជាសទ្ធាជ្រះថ្លារបស់បងប្អូនយើង សូមជូនពរបងប្អូនទាំងអស់គ្នា ជួបតែពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕