• English
  • ភាសាខ្មែរ
  • Chinese

លោក ទិត្យ សុភា និងលោក ឌី តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ពាំនាំបច្ច័យ ១៧៥,៧០០រៀល ចូលរួមរំលែកទុក្ខសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ទិត្យ សុភា និងលោក ឌី តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមបុណ្យរំលែកទុក្ខបុណ្យសពឪពុកសមាជិកសហជីពឈ្មោះ​ ជុំ ស្រីពៅ ភេទស្រី អត្តលេខ AJ00045 ផ្នែកបើកម្ជុល ធ្វើការនៅក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ លោក ទិត្យ សុភា បានពាំនាំបច្ច័យដែលបានពីការរៃអង្គាសពីបងប្អូនជាសមាជិកសហជីព មានចំនួន ១៧៥,៧០០រៀល ជូនដល់ប្អូនស្រី និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារប្អូនស្រីដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងសូមបួងសួងវិញ្ញាណក្ខន្ដអ៊ុំប្រុសទៅកាន់សុគិតិភព និងសូមថ្លែងអំណរអរគុណដល់បងប្អូនកម្មករប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕

អត្ថបទទាក់ទងដទៃទៀត