កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ លោក វ៉េត វី និងក្រុមការងារបានចុះសួរសុខទុក្ខលោកយាយ ហួត អៀន រស់នៅក្នុងភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលលោកយាយមានជីវភាពខ្វះខាត ពិការភាព គ្មានបងប្អូនទីពឹង រស់នៅជួបការលំបាក។
លោក វ៉េត វី ក៏បានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនដែលបានពីការរៃអង្គាសពីបងប្អូនកម្មករប្រចាំក្រុមហ៊ុន ខាយណេង និងថវិការពីខាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ។
គ្រឿងឧបភោគបរិភោគ និងថវិការដែលបានប្រគល់ជូនលោកយាយ ហួត អៀន មានដូចជា៖
១ អង្ករ ៥០គីឡូក្រាម, ២ ទឹកស៊ីអ៊ីវ ១យួរ, ៣ ទឹកត្រី ១យួរ, ៤ ប៊ីចេង ១គីឡូ, ៥ ស្ករស ១គីឡូ, ៦ មីខ្លាឃ្មុំ ១កេះ, ៧ ថវិការចំនួន ២០០,០០០រៀល និងបានជូនទៅលោកពូមេភូមិចំនួន ២០,០០០រៀល
សរុបជាថវិការមានចំនួន ៤២០,០០០រៀល៕