• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជាង ១លាន៦សែនរៀល ជូនសមាជិកចំនួន ១៤នាក់

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក។

លោក សុខ វណ្ណ ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារ បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ,៦៨០,០០០ រៀល ទៅប្រគល់ជូនសមាជិកសហជីពចំនួន ១៤នាក់ (ដោយក្នុងម្នាក់ៗទទួលបាន ១២០,០០០ រៀល) ដែលកំពុងជួបស្ថានភាពផ្សេងៗគ្នា រួមមាន៖

  • អ្នករៀបការ៖ ចំនួន ០៤ នាក់
  • អ្នកសម្រាលកូន៖ ចំនួន ០៥ នាក់
  • អ្នកមានជំងឺធ្ងន់៖ ចំនួន ០៥ នាក់

នាឱកាសនោះ តំណាងសហជីពប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន និងលោកអនុប្រធាន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យមានសុខភាពល្អ និងជួបតែសំណាងល្អគ្រប់ៗគ្នា។