• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារសហជីពរោងចក្រ អេ ជេ ថេកស្តាយ នាំយកថវិកាជួយឧបត្ថម្ភបងប្អូនកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ ខ្ញុំបាទ ទិត សុភា រួមជាមួយលោក ឌី សំបាន និងក្រុមការងារសហជីពមូលដ្ឋានប្រចាំរោងចក្រ អេ ជេ ថេកស្តាយ ឯ.ក (ស្ថិតនៅផ្លូវលេខ ១៣០ ភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅក្នុងរោងចក្រផ្ទាល់។

ថវិកាដែលប្រមូលបានទាំងនេះ គឺដើម្បីនាំយកទៅឧបត្ថម្ភ និងជួយសម្រាលបន្ទុកថ្លៃព្យាបាលជំងឺជូនដល់៖

  • សមាជិក៖ ប្អូនស្រី ពេជ ប៉េន (អត្តលេខ AJ00471) និងស្វាមីឈ្មោះ គង់ ពិន (អត្តលេខ AJ02478) ដែលអ្នកទាំងពីរជាកម្មករបម្រើការងារនៅក្នុងរោងចក្រ អេ ជេ។
  • មូលហេតុ៖ អ្នកទាំងពីរបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
  • ថវិកាឧបត្ថម្ភសរុប៖ ១៨៤,០០០ រៀល (ដប់ប្រាំបីម៉ឺនបួនពាន់រៀលគត់)។

ក្នុងនាមក្រុមការងារសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនកម្មករ-កម្មការិនីយើងទាំងអស់គ្នា ដែលបានស្ម័គ្រចិត្តចូលរួមចំណែកថវិកាផ្ទាល់ខ្លួន ជួយគ្នាក្នុងគ្រាលំបាកនេះ។

អត្ថបទទាក់ទងដទៃទៀត