កំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) លោក សែ ចិត និងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ទៅប្រគល់ជូនសមាជិកសហជីពម្នាក់ដែលមានទុក្ខជាទម្ងន់។
ថវិកាចំនួន ៣២៤,០០០ រៀល ត្រូវបានប្រគល់ជូនបងប្រុស សម អុល (អត្តលេខ ១៥២៩៦) បម្រើការងារនៅផ្នែកដេរ D1 ដែលត្រូវជាកូនប្រុសបង្កើត ក្នុងឱកាសដែលឪពុករបស់លោកបានទទួលមរណភាព។ ថវិកានេះទទួលបានពីការចូលរួមរៃអង្គាសដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនកម្មករ-កម្មការិនីជាសមាជិកក្នុងរោងចក្រ។
តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ ដែលតែងតែជួយយកអាសា និងចែករំលែកទុក្ខធុរៈគ្នាក្នុងគ្រាជួបការលំបាក។ សូមជូនពរ និងចែករំលែកផលបុណ្យកុសលនេះជូនដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នា។






