កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី។
ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់កញ្ញា យាប ស្រីណូ (អត្តលេខ ០៨៨០ ផ្នែក QC) ដែលត្រូវជាឪពុកបង្កើតបានទទួលមរណភាព។
ថវិកាដែលប្រមូលបានសរុបចំនួន ៩៣,២០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។
តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ជំនួសមុខឱ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ហើយសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕





