• English
  • ភាសាខ្មែរ
  • Chinese

សហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា នាំយកថវិកាឧបត្ថម្ភជូនសមាជិក ៣រូប នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ_ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោកស្រី ឃិត សុភី ប្រធានសហជីពទឹកចិត្ដស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ២៧០,០០០ រៀល ទៅប្រគល់ជូនបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីពចំនួន ៣រូប (ក្នុងម្នាក់ៗទទួលបាន ៩០,០០0 រៀល)។

ក្រុមហ៊ុនខាងលើនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ហើយសមាជិកដែលទទួលបានការឧបត្ថម្ភរួមមាន៖

១. ឈ្មោះ ហ៊ែល ផានៀត (អត្តលេខ ១១៤៩៨) ផ្នែកដេរ - ឧបត្ថម្ភក្នុងពិធីរៀបអាពាហ៍ពិពាហ៍

២. ឈ្មោះ ឆៃ ពិសី (អត្តលេខ ១១៣៧៤) ផ្នែកពិនិត្យ - ឧបត្ថម្ភក្នុងពិធីរៀបអាពាហ៍ពិពាហ៍

៣. ឈ្មោះ សាក់ បូផា (អត្តលេខ ១០៣៩០) ផ្នែកដេរ - ឧបត្ថម្ភក្នុងករណីវះកាត់សុខភាព

ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារសហជីព ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងសូមជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជួបតែសំណាងល្អគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត