• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ ចុះឧបត្ថម្ភថវិកាជូនសមាជិករៀបការ និងសម្រាលកូន

(កណ្តាល)៖ លោក ស៊ីម ឧត្តម ប្រធានសហជីពមូលដ្ឋាន និងក្រុមការងារនៃសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេច ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផ្ដល់ប្រាក់ឧបត្ថម្ភសរុបចំនួន ១៨០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៩០,០០០រៀល។

សកម្មភាពនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា និងលោក ឡាយ សំអូន អនុប្រធានសហព័ន្ធ។ ចំពោះសមាជិកដែលទទួលបានថវិកាឧបត្ថម្ភនាពេលនេះ រួមមានសមាជិករៀបអាពាហ៍ពិពាហ៍ចំនួន ០១នាក់ និងសមាជិកសម្រាលកូនចំនួន ០១នាក់។

ក្នុងឱកាសប្រគល់ថវិកានោះ តំណាងសហជីពប្រចាំក្រុមហ៊ុនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លី វិចិត្រ និងលោក ឡាយ សំអូន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខរបស់បងប្អូនកម្មករ កម្មការិនីជាសមាជិក ព្រមទាំងបានជូនពរដល់សមាជិកទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ និងសុខភាពល្អជាភិយ្យោភាព៕

អត្ថបទទាក់ទងដទៃទៀត