• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ រៃអង្គាសថវិកាជួយរំលែកទុក្ខកម្មការិនីដែលម្ដាយទទួលមរណភាព

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF), លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមរៃអង្គាសថវិកាស្ម័គ្រចិត្តពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។

ថវិកាដែលរៃអង្គាសបានសរុបចំនួន ២៩៥,៥០០ រៀល ត្រូវបាននាំយកទៅប្រគល់ជូនកម្មការិនី ព្រឺ ស្រីមួយ (អត្ថលេខ ៣៨០០ ផ្នែកដេរ E1) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ម្តាយបង្កើតរបស់នាង។

តំណាងសហជីពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ និងសូមជូនពរឱ្យទទួលបាននូវបុណ្យកុសលស្មើៗគ្នា។