• English
  • ភាសាខ្មែរ
  • Chinese

កញ្ញា ចាន់ មានចិន្ទ្រា តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ឌី ម៉ាកូ (ខេមបូឌា) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ៩០.០០០ រៀល ជូនសមាជិកសហជីពចំនួន០១នាក់

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា កញ្ញា ចាន់ មានចិន្ទ្រា តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ឌី ម៉ាកូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិចំការស្លែ ឃុំព្រៃពួច  ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ បាននាំយកប្រាក់ឧបត្ថម្ភ ៩០.០០០ រៀល​ (ប្រាំបួនម៉ឺនរៀល) ជូនសមាជិកសហជីពម្នាក់ឈ្មោះ ឃុន សុគុន្ធា ភេទស្រី អត្តលេខ ៥២៦ ផ្នែកពិនិត្យ មូលហេតុសម្រាលកូន ។
 

ឆ្លៀតឱកាសនោះ កញ្ញា ចាន់ មានចិន្ទ្រា តំណាងសហជីពកម្លាំងចិត្តយុវជនកម្ពុជា ប្រចាំក្រុមហ៊ុន ឌី ម៉ាកូ (ខេមបូឌា)  ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោក អ៊ឹម ឌីណា ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕