• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិកសហជីពសរុបចំនួន ១៣ នាក់ (ក្នុងម្នាក់ៗទទួលបាន ១២០,០00 រៀល)។

សមាជិកដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖

  • អាពាហ៍ពិពាហ៍៖ ចំនួន ៥ នាក់
  • សម្រាលកូន៖ ចំនួន ៦ នាក់
  • មានជំងឺ (សម្រាកព្យាបាលលើសពី ១សប្តាហ៍)៖ ចំនួន ២ នាក់

សរុបថវិកាឧបត្ថម្ភដល់សមាជិកទាំង ១៣នាក់ នាពេលនេះ មានចំនួន ,៥៦០,០00 រៀល។ សហជីពសូមជូនពរឱ្យសមាជិកទាំងអស់ជួបតែសេចក្តីសុខ និងសុខភាពល្អប្រសើរ!

អត្ថបទទាក់ទងដទៃទៀត