ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក មួន ម៉េង តំណាងឱ្យឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយ ណេង លេឌីរ ប្រដាក់ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង) បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៦០០,០០០ រៀល ទៅប្រគល់ជូនបងប្អូនកម្មការិនីចំនួន ១០ នាក់ (ក្នុងម្នាក់ៗទទួលបានថវិកា ៦០,០០០ រៀល) ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងបងប្អូនដែលរៀបអាពាហ៍ពិពាហ៍។
បញ្ជីឈ្មោះកម្មករនិយោជិតទទួលបានប្រាក់ឧបត្ថម្ភ៖
- ឈ្មោះ ឆន ឈីវ (អត្តលេខ 39631, ក្រុម A01)
- ឈ្មោះ ឡុង សុខភាព (អត្តលេខ 35060, ក្រុម A1)
- ឈ្មោះ សយ សៀង (អត្តលេខ 34125, ក្រុម A1)
- ឈ្មោះ ភឹម មករា (អត្តលេខ 35262, ក្រុម A1)
- ឈ្មោះ ជិប ណុច (អត្តលេខ 34611, ក្រុម B5)
- ឈ្មោះ ស៊ុក គារ៉ា (អត្តលេខ 31679, ក្រុម B5)
- ឈ្មោះ ផាត ណយ (អត្តលេខ 39337, ក្រុម B08)
- ឈ្មោះ សុខ លី (អត្តលេខ 38106, ក្រុម B06)
- ឈ្មោះ សយ ចំរើន (អត្តលេខ 35543, ក្រុម B8)
- ឈ្មោះ គង់ ចិត្រា (អត្តលេខ 39955, ក្រុម B2)
(ក្នុងនោះរួមមាន៖ អ្នករៀបអាពាហ៍ពិពាហ៍ចំនួន ៦ នាក់, អ្នកមានផ្ទៃពោះចំនួន ៣ នាក់ និងអ្នកច្បាប់ឈឺចំនួន ១ នាក់)។
សហព័ន្ធសហជីព សូមជូនពរដល់បងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារ៕


















