កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោក នី ខៀវ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ឈី អានយីងតុង ឡៃថ៍ អ៊ីនដាស់ស្ទៀល ប្រដាក់ ឯ.ក ដែលមានអាសយដ្ឋាននៅបណ្ដោយផ្លូវជាតិ ៥១ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង់ ខេត្ដកំពង់ស្ពឺ។ បាននាំយកប្រាក់រៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីសរុបចំនួន ៨០.០០០ រៀល (ប្រាំបីម៉ឺនរៀល) ជូនសមាជិកសហជីពពីរនាក់ រួមមាន៖
១.ឈ្មោះ ថន សុខខា ក្រុម2 អត្តលេខ12004 ដោយសារបងស្រីគាត់មានជំងឺរាំរៃយ៉ាងធ្ងន់ធ្ងរ
២.ឈ្មោះ ញិម ធីម ក្រុម3 អត្តលេខ 11616 ដោយម្តាយរបស់បានទទួលមរណះភាពកាលពីយប់មិញ
ឆ្លៀតឱកាសនោះ លោក នី ខៀវ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមឈី អានយីងតុង ឡៃថ៍ អ៊ីនដាស់ស្ទៀល ប្រដាក់ ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកស្រីប្រធាន ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕




