កំពង់ស្ពឺ៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា (CCWF) លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៀបចំកម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌ពីបងប្អូនកម្មករ-កម្មការិនីដែលជាសមាជិកសហជីព។
ការរៃអង្គាសនេះ រៀបចំឡើងដើម្បីនាំយកថវិកាទៅប្រគល់ជូនលោក មុំ ចិន្តា (អត្តលេខ ១៧៧៦៨) បម្រើការងារនៅផ្នែកតុកាត់ D3 ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់អ្នកម្តាយ។
ថវិកាសរុបដែលប្រមូលបានពីទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីមានចំនួន ៣៣៤,៨០០ រៀល ហើយត្រូវបានប្រគល់ជូនគ្រួសារសពរួចរាល់ផងដែរ។
តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដែលបានចូលរួមបរិច្ចាគថវិកាដោយទឹកចិត្តជ្រះថ្លា និងសូមជូនពរឱ្យបងប្អូនទាំងអស់ទទួលបាននូវបុណ្យកុសល និងសេចក្តីសុខគ្រប់ៗគ្នា។





