កំពង់ស្ពឺ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានទីតាំងស្ថិតនៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរៀបចំការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិកសហជីព ដើម្បីជួយសម្រាលទុក្ខលំបាកជូនលោក ជ្រិន ណុប(ផ្នែកទឹកថ្នាំ B1, អត្តលេខ 34326) ដែលត្រូវជាកូន បន្ទាប់ពីឪពុករបស់លោកបានទទួលមរណភាព។
ការរៃអង្គាសនេះទទួលបានថវិកាសរុបចំនួន ២៧៤,៨០០ រៀល ហើយត្រូវ បានប្រគល់ជូនដល់គ្រួសារសពដោយផ្ទាល់។
តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលបានចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យទទួលបាននូវបុណ្យកុសលស្មើៗគ្នា។







