កំពង់ស្ពឺ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានចុះសំណេះសំណាល និងសួរសុខទុក្ខកម្មករនិយោជិតម្នាក់ឈ្មោះ ផានិ ដាលិ (ភេទប្រុស អត្តលេខ ៣២៤០៤ ផ្នែកឃ្លាំង) ដោយសារគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែសីហា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្តេចតេជោ។
នាឱកាសនោះ ក្រុមការងារក៏បាននាំយកថវិកាដែលបានរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនី សរុបចំនួន ៣៣០,១០០រៀល ជូនដល់ជនរងគ្រោះដើម្បីជួយសម្រាលការលំបាកផងដែរ។
ជាចុងក្រោយ តំណាងសហជីពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលតែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវមហាុសល់បុណ្យកុសលគ្រប់ៗគ្នា។










