• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ចុះអនុសញ្ញារួមជាមួយក្រុមហ៊ុន យូ ជា ឆេង អ៉ិនធើណេសិនណល ឯ.ក

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន យូ ជា ឆេង  អ៉ិនធើណេសិនណល ឯ.ក ស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានចុះអនុសញ្ញារួមជាមួយសហជីពទឹកចិត្ដកម្មករកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា និងអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន យូ ជា ឆេង  អ៉ិនធើណេសិនណល ឯ.ក ព្រមទាំងមន្រ្ដីសហព័ន្ធសហជីព រដ្ឋបាល តំណាងកម្មករ តំណាងសហជីព និងប្រធានក្រុមជាច្រើនរូបធ្វើជាសាក្សីដឹងឮផងដែរ។

 នាឱកាសនោះ ឯកឧត្ដម លី វិចិត្រ ក៏បានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើអនុសញ្ញារួមរវាងសហជីពដែលមានភាពជាតំណាងបំផុត ជាមួយក្រុមហ៊ុន គឺក្នុងគោលបំណងកសាងទំនាក់ទំនងជាដៃគូធ្វើការងារល្អ រវាងសហជីពកម្មករនិយោជិត និងនិយោជកដើម្បីលើកកម្ពស់នូវល័ក្ខខ័ណ្ឌការងារ និងគោរពច្បាប់វិន័យ ហើយនេះជាការទទួលខុសត្រូវសម្រាប់ភាគីទាំងពីរផងដែរ។ ជាងនេះទៅទៀត អនុសញ្ញារួមសំដៅលើការលើកកម្ពស់ឱ្យមានប្រសិទ្ធភាពនៃការងារ និងកិត្ដិនាមរបស់ក្រុមហ៊ុនព្រមទាំងការពារនូវវិវាទការងារដែលអាចកើតមានឡើងនៅពេលអនាគត និងការពារផលប្រយោជន៍ស្របច្បាប់របស់គូភាគី។

បន្ថែមទៀត ឯកឧត្ដម ក៏បានសង្កត់ធ្ងន់លើកអត្ថប្រយោជន៍ ប.ស.ស ដែលបងប្អូនកម្មករនិយោជិតទទួលបានជាច្រើនសម្បូរបែប បើប្រៀបធៀបពីពេលកន្លងមក៕

អត្ថបទទាក់ទងដទៃទៀត