• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី ឃិត សុភី តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភសរុបចំនួន ៣៦០,០០០ រៀល ជូនសមាជិកសហជីពចំនួន០៤នាក់

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោកស្រី ឃិត សុភី តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជា ប្រចាំក្រុមហ៊ុន ដុង សិន ហ្វូដវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បាននាំយកប្រាក់ឧបត្ថម្ភ ៣៦០,០០០ រៀល​ (បីសែនប្រាំមួយម៉ឺនរៀល) ជូនសមាជិកសហជីពចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបាន ៩០.០០០ រៀល ក្នុងនោះរួមមាន ៖
១.ឈ្មោះ ទេព ចាន់ពិសី ភេទប្រុស អត្តលេខ ១០៣៥៧ ផ្នែកបិទបាត  រៀបអាពាហ៍ពិពាហ៍
២.ឈ្មោះ ញ៉េន ស្រីស្រូយ ភេទស្រី អត្តលេខ ១០២៣៤  ផ្នែកដេរ សម្រាលកូន
៣.ឈ្មោះ សាំង ចន្ថា ភេទស្រី អត្តលេខ ១០៥២៧ ផ្នែកដេរ សម្រាលកូន
៤.ឈ្មោះ ឡុង ស្រីទុំ  ភេទស្រី អត្តលេខ ១០២៤០ ផ្នែកដេរ  សម្រាលកូន

 

ឆ្លៀតឱកាសនោះ  លោកស្រី ឃិត សុភី តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជា ប្រចាំក្រុមហ៊ុន ដុងសិន ហ្វូដវែរ (ខេមបូឌា) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត