• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិកាជិត ៥០ម៉ឺនរៀល ជូនកម្មការិនីផ្នែកសន្តិសុខដែលមានជំងឺធ្ងន់ធ្ងរ

(កំពង់ស្ពឺ)៖ ក្រុមការងារសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភទៅប្រគល់ជូនកម្មការិនីម្នាក់ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។ សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា។

លោក សែ ចិត តំណាងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (អាសយដ្ឋាន៖ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានឱ្យដឹងថា កម្មការិនីដែលទទួលបានការគិតគូរនិងជួយឧបត្ថម្ភនេះ មានឈ្មោះ ម៉ក់ សុខគុន ភេទស្រី អត្តលេខ ៧៣៧៩ បម្រើការងារនៅក្នុងផ្នែកសន្តិសុខ។

ដើម្បីជួយសម្រាលការលំបាកក្នុងគ្រាមានជំងឺធ្ងន់ធ្ងរនេះ ក្រុមការងារសហជីពបាននាំយកថវិកាដែលបានមកពីការចូលរួមរៃអង្គាសពីបងប្អូនសហការីជាកម្មករ-កម្មការិនីនៅក្នុងរោងចក្រជាមួយគ្នា សរុបចំនួន ៤២៥,០០០ រៀល ប្រគល់ជូនរូបគាត់ផ្ទាល់។

តំណាងក្រុមការងារ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ នៅក្នុងក្រុមហ៊ុន ដែលជានិច្ចកាលតែងតែបង្ហាញសាមគ្គីភាព និងលះបង់ថវិកាផ្ទាល់ខ្លួនតាមសទ្ធាជ្រះថ្លា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបទុក្ខលំបាកបែបនេះ៕

អត្ថបទទាក់ទងដទៃទៀត