• English
  • ភាសាខ្មែរ
  • Chinese

សហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ៦រូប នៃក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អុិនដាសស្ដៀល ឯ.ក

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក អ៊ឹម ស៊ីថាត ប្រធានសហជីពកម្លាំងចិត្តកម្មករកម្ពុជា ក្រុមការងារសហជីពដឹកនាំដោយ លោក ម៉ៃ ផល្លា បានចុះសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភជូនដល់សមាជិកសហជីពចំនួន ៦រូប នៃក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អុិនដាសស្ដៀល ឯ.ក ដែលមានទីតាំងស្ថិតនៅ ភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមាជិកដែលទទួលបានប្រាក់ឧបត្ថម្ភសរុបចំនួន ៦រូប រួមមាន៖

  • អ្នកសម្រាលបុត្រ ចំនួន ៤នាក់
  • អ្នកឈឺលើសពីមួយសប្តាហ៍ ចំនួន ១នាក់
  • អ្នករៀបអាពាហ៍ពិពាហ៍ ចំនួន ១នាក់

ក្នុងនោះ សមាជិកម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩ម៉ឺនរៀល ដោយទឹកប្រាក់សរុបទាំង ៦នាក់ គឺ ៥៤ម៉ឺនរៀល។ តាងនាមឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ លោក ម៉ៃ ផល្លា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា៕