(តាកែវ)៖ កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក គឹម ទី តំណាងសហជីពប្រចាំក្រុមហ៊ុន ចុងវី (ខេមបូឌា) មេនូហ្វេកឆឺរីង ឯ.ក (ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ) តំណាងឱ្យ លោក ឡាយ ផល្លី ប្រធានសហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា បានចុះផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៦០,០០០រៀល ជូនដល់សមាជិកសហជីពចំនួន ០១រូប ដែលបានសម្រាកមាតុភាព (សម្រាលកូន)។
សកម្មភាពនេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងក្រុមការងារសហជីព ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីជាសមាជិកគ្រប់ពេលវេលា៕



