• English
  • ភាសាខ្មែរ
  • Chinese

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជាផ្ដិតមេដៃស្នើសុំបន្ដសុពលភាពនៃភាពជាតំណាង នៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា លោក សូត្រ សុជាតិ មន្រ្ដីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចុះទៅសួរសុខទុក្ខសមាជិកសហជីព និងថ្នាក់ដឹកនាំសហជីពទឹកចិត្ដកម្មករកម្ពុជា នៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោក សូត្រ សុជាតិ ក៏បានឱ្យសមាជិកសហជីពទឹកចិត្ដកម្មករ នៃក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ដែលមានចំនួនប្រមាណជាង៨០% ស្ម័គ្រចិត្ដផ្ដិតមេដៃកាត់ប្រាក់ឈ្នួល និងឱ្យខាងក្រុមហ៊ុនបញ្ជាក់អំពីសមាជិកភាពសហជីព ដើម្បីរៀបចំឯកសារស្នើសុំបន្ដសុពលភាពនៃភាពជាតំណាង របស់ក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន៕