• English
  • ភាសាខ្មែរ
  • Chinese

សហជីពប្រចាំក្រុមហ៊ុន ខេនផាក ឧបត្ថម្ភថវិកាជិត ១.៥លានរៀល ជូនសមាជិកចំនួន ១២នាក់

ខេត្តកណ្តាល៖ ការយកចិត្តទុកដាក់លើសុខទុក្ខ និងផលប្រយោជន៍សមាជិក! កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ចិក សន ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិចំការស្លែង ឃុំព្រៃព្រួច ស្រុកអង្គស្នួល) បានផ្តល់ថវិកាឧបត្ថម្ភសរុបចំនួន ១,៤៤០,០០០ រៀល ជូនដល់បងប្អូនកម្មករ-កម្មការិនីជាសមាជិកចំនួន ១២ នាក់ ដោយម្នាក់ៗទទួលបាន ១២០,០០០ រៀល។

សមាជិកដែលទទួលបានការឧបត្ថម្ភរួមមាន៖

  • រៀបអាពាហ៍ពិពាហ៍៖ ចំនួន ០៨ នាក់
  • សម្រាលកូន៖ ចំនួន ០៤ នាក់

តំណាងសហជីព ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានជូនពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា។

អត្ថបទទាក់ទងដទៃទៀត