ភ្នំពេញ៖ នៅថ្ងៃរសៀលទី១៧ ខែសីហា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ដែលបានមានអាសយដ្ឋាននៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភ ប្រគល់ជូនបងប្អូនកម្មករ កម្មការិនី ចំនួន ៧នាក់ ដែលជាសមាជិកសហជីព នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក។
ថវិកាឧបត្ថម្ភសម្រាប់សមាជិកទាំង ៧នាក់ ក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល រួមមាន៖
- អ្នកសម្រាលកូនចំនួន ៣នាក់
- អ្នកឈឺធ្ងន់ចំនួន ៤នាក់
សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ៨៤០,០០០រៀល។