ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ លោក អ៊ឹម ចាន់ថៃ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ ឡូរិន ហ៊្វូត វែរ .ឯ.ក (ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ដោយទទួលបានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីព ជំនឿចិត្តកម្មករកម្ពុជា បាននាំយកថវិកាឧបត្ថម្ភសរុបចំនួន ៤៥០,០០០ រៀល ទៅប្រគល់ជូនកម្មការិនីជាសមាជិកសហជីពដែលទើបសម្រាលកូនរួចចំនួន ៥ នាក់។
កម្មការិនីដែលទទួលបានប្រាក់ឧបត្ថម្ភ (ក្នុងម្នាក់ៗទទួលបាន ៩០,០០០ រៀល) រួមមាន៖
- ឈ្មោះ សុខ ស្រីណែត (អត្ថលេខ LR25.22wA)
- ឈ្មោះ កែម ធារ៉ា (អត្ថលេខ LR91L)
- ឈ្មោះ ឡន ស្រីនិច (អត្ថលេខ LR4316D)
- ឈ្មោះ រឿន គីមហ្គិច (អត្ថលេខ LR2610S)
- ឈ្មោះ ពុត សុខគា (អត្ថលេខ LR4267S)
សកម្មភាពនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការចែករំលែកសុខទុក្ខរបស់ថ្នាក់ដឹកនាំសហជីពចំពោះបងប្អូនកម្មការិនីជាសមាជិក ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយកម្រិតក្នុងអំឡុងពេលសម្រាលកូន។








