• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បាននាំយកប្រាក់រៃអង្គាសសរុបចំនួន ២៨៤,៧០០ រៀល ជូនសមាជិកសហជីពចំនួន០១នាក់

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងក្រុមការងារសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី)ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បាននាំយកប្រាក់រៃអង្គាស ២៨៤,៧០០ រៀល​ (ពីរសែនប្រាំបីម៉ឺនបួនពាន់ប្រាំពីររយរៀល) ជូនសមាជិកសហជីពចំនួន០១នាក់ ៖
១.ឈ្មោះ សន់ ចន្ថា ភេទស្រី អត្តលេខ ៣៤៦០១ ផ្នែក
QC( C ) ដោយសារគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

ឆ្លៀតឱកាសនោះ  លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ(ស៊ី.ឌី) ឯ.ក ក៏សូមថ្លែងអំណរគុណដល់ លោកប្រធាន លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

អត្ថបទទាក់ទងដទៃទៀត